|
|
ក្លឹបតោខៀវ Chelsea កំពុងតាមឃ្លាំមើលខ្សែបម្រើវ័យក្មេងរបស់ Barcelona និងហ៊ានចំណាយលុយប្រមាណ ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះបើគេសម្រេចចិត្តចាកចេញពីទឹកដី Camp Nou ។
បើតាមប្រភពសារព័ត៌មាន El Nacional បានបង្ហើបថាខ្សែបម្រើវ័យក្មេង Gavi បានបដិសេធសំណើររបស់ Barca ក្នុងការបន្តកុងត្រាថ្មី ដែលជាហេតុនាំអោយតោខៀវ Chelsea ត្រៀមកញ្ចប់ថវិកាសម្រាប់នាំរូបគេមកកាន់ទឹកដី Stamford Bridge ។
គួរបញ្ជាក់ថាកុងត្រារបស់ Gavi ជាមួយ Barcelona មានសុពលភាពដល់រដូវក្តៅ ២០២៣ ។ សម្រាប់ស្ថិតិរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ បង្ហាញខ្លួន ២៨ ប្រកួត រកបាន ២ គ្រាប់និង Assist ៣ លើក ៕
ប្រភព: El Nacional
Borussia Dortmund បន្តការចរចាដើម្បីបន្តកុងត្រារបស់ខ្សែការពារកណ្តាល Nico Schlotterbeck នេះបើយោងតាមអ្នកកាសែត Florian Plettenberg ។...
ខ្ញុំមានអារម្មណ៍រីករាយ និងរំភើប សម្រាប់ខ្ញុំវាគឺជារឿងសំខាន់មួយដែលបានជាផ្នែកមួយនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ ហើយនេះគឺជាកិត្តិយសរបស់ខ្ញុំដែលបានពាក់អាវក្រុមជម្រើសជាតិ។...
ខ្សែបម្រើ Frenkie de Jong របស់ក្លឹប Barcelona បានសម្តែងនូវសេចក្តីរីករាយ និងធូរស្បើយ បន្ទាប់ពីបានជួយក្រុមរបស់គាត់ ត្រលប់ទៅរកវិធីឈ្នះវិញ ជាមួយនឹងជ័យជម្នះដ៏គួរឱ្យជឿជាក់លើ Mallorca ។...
ក្រុមជម្រើសជាតិនារីកម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Women Cup 2024 ដោយជោគជ័យ។ គូប្រកួតរបស់នារីកម្ពុជាក្នុងការប្រកួតចុងក្រោយគឺឥណ្ឌូណេស៊ីដែលពួកគេបានជួបក្នុងពូលរួចម្ដងទៅហើយ។...
ខ្សែប្រយុទ្ធ Pau Victor របស់ក្លឹប Barcelona បាននិយាយយ៉ាងខ្លាំងអំពីសមត្ថភាពរបស់គ្រូបង្វឹក Hansi Flick ក្នុងការរក្សាកីឡាករគ្រប់រូបឱ្យត្រៀមខ្លួនដើម្បីរួមចំណែកក្នុងពេលឆាប់ៗនេះ ទោះបីជាពួកគេមិនមែនជាការចាប់ផ្តើមធម្មតាក៏ដោយ។...