|
|
លោក Thomas Tuchel អ្នកចាត់ការទូទៅនិងជាគ្រូបង្គោលរបស់តោខៀវ Chelsea បានបង្ហើបអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនិងបញ្ហារម្ចាស់ក្លឹបលោក Roman Abramovich ។ Thomas Tuchel បាននិយាយថា ៖ "ខ្ញុំគិតថា បញ្ហាររបស់លោក Roman មិនបានជះឥទ្ធិពលដល់ការងារដឹកនាំរបស់ខ្ញុំឡើយ ។ ខ្ញុំមានទំនាក់ទំនងជិតស្និតជាមួយ Marina និង Cech ក្នុងការងារដឹកនាំក្រុម ។ ខ្ញុំគិតថាការងាររបស់ពួកយើងគឺនៅធម្មតា ហើយរឿងព័ត៍មានគឺមិនប៉ះពាល់ដល់ការងារយើងឡើយ " ។
គួរបញ្ជាក់លោក Tuchel លើកឡើងបែបនេះគឺដោយសារតែបញ្ហាររវាងរុស្ស៊ី និងអ៊ុយក្រែនបានជះឥទិ្ធពលដល់ម្ចាស់ក្លឹប Chelsea ដែលជាជនជាតិរុស្ស៊ី ៕
ប្រភព : Fabrizio Romano
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...
David Alaba កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការជាសះស្បើយពីរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេរំពឹងថានឹងចូលរួមវគ្គហ្វឹកហាត់ជាក្រុមឡើងវិញក្នុងខែវិច្ឆិកា។ ខ្សែការពារ Real Madrid រាយការណ៍ពីអារម្មណ៍ល្អជារៀងរាល់ថ្ងៃ ដែលជាការលើកទឹកចិត្តសម្រាប់ទាំងគាត់ និងក្លឹប។...