|
|
ក្លឹបស្ករគ្រាប់ Everton បានសសេរលិខិតទៅកាន់សហព័ន្ធបាល់ទាត់ Premier League ដើម្បីទាមទារអោយមានការចេញមុខសុំទោសទាក់ទងនិងការកាត់សេចក្តីបាល់ប៉ះដៃក្នុងជំនួបជាមួយមេឃខៀវ Manchester City ។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមម្ចាស់ផ្ទះស្ករគ្រាប់ Everton បានបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Mancity ក្នងការប្រកួតក្របខ័ណ្ឌ Premier League ជាលទ្ធផលក្រុមភ្ញៀវបានយកឈ្នះដោយលទ្ធផល ១-០ ។
ទោះជាយ៉ាងណាក្រុមម្ចាស់ផ្ទះហាក់មិនសប្បាយចិត្តនិងការកាត់សេចក្តីរបស់អាជ្ញារកណ្តាលលោក Paul Tierney ចំពោះបាល់ប៉ះដៃរបស់ខ្សែការពារ Rodrigo ក្នុងប្រអប់គ្រោះថ្នាក់ ។
ការសម្រេចចិត្តធ្វើអោយមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Everton និងអ្នកចាត់ការទូទៅលោក Frank Lampard ។ Lampard បានបន្ថែមទៀតថា ៖ " សូម្បីតែក្មេងស្រីអាយុ ៣ឆ្នាំក៏ដឹងថាបាល់ប៉ះដៃនេះ សាកសមនិងទទួលបានបាល់ពិន័យ ១១ម៉ែត្រដែរ " ៕
ប្រភព : BBC Sports
🔥ការប្រកួត DFB CUP 🔥 BAYERN MUNICH VS BAYER LEVERKUSEN ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS WEST HAM UNITED ...
🔥ការប្រកួត PREMIER LEAGUE 🔥 IPSWICH TOWN VS CRYSTAL PALACE ...
🔥ការប្រកួត COPPA ITALIA 🔥 AC MILAN VS SASSUOLO ...
🔥ការប្រកួត COPPA ITALIA 🔥 BOLOGNA VS MONZA ...