|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិឈីលី Arturo Vidal ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Inter Milan លីគកំពូលប្រទេសអ៊ីតាលីបានបង្ហើបគម្រោងចូលនិវត្តន៍នៅឯប្រទេសប្រេស៊ីល ។
Arturo Vidal ៖ “ប្រហែលជាដល់ពេលដែលខ្ញុំត្រូវបញ្ចប់ អាជីពបាល់ទាត់ នៅអឺរ៉ុបនាពេលឆាប់ៗខាងមុខនេះ ។ ខ្ញុំតែងតែស្រម៉ៃចង់លេងអោយក្លឹប Flamengo ខ្ញុំមានអារម្មណ៍ថាខ្ញុំស្រលាញ់ក្លឹបនេះ អ្នកទាំងអស់គ្នានឹងឃើញខ្ញុំនៅទីនោះនៅថ្ងៃណាមួយ ” ។ ដកស្រង់ពីបទសម្ភាសន៍ជាមួយសារព័ត៍មាន TNT sports ៕
ប្រភព ៖ Fabrizio Romano
Jules Kounde បានឈានដល់ដំណាក់កាលដ៏សំខាន់មួយដោយការលេងការប្រកួតទី 100 របស់គាត់សម្រាប់ក្រុម Barcelona ក្នុងជ័យជម្នះ 5-1 របស់ពួកគេជាមួយនឹងក្រុម Sevilla ។ ខ្សែការពារសញ្ជាតិបារាំងបានបញ្ចប់ការប្រកួតពេញ 90 នាទីក្នុងជ័យជម្នះ។...
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...