|
|
លោក Nedved ប្រធានក្លឹបរបស់សេះបង្កង់ Juventus បានបង្ហើបទាក់ទងនិងពាក្យចចាមអារ៉ាមក្នុងការទិញខ្សែការពារ Antonio Rüdiger របស់តោខៀវ Chelsea ។
លោកបាននិយាយថា ៖ "ខ្ញុំបានឃើញព័ត៍មានជាច្រើនបានផុសទាក់ទងនិងគេ (Rüdiger) ជាមួយនិងក្លឹបរបស់យើង ។ បើតាមខ្ញុំមើលឃើញគេជាកីឡាករល្អមួយរូបឌែលមានទេព្យកោសល្យ ក៏ប៉ុន្តែគេមិនទាន់បញ្ចប់កុងត្រាជាមួយ Chelsea នៅឡើយទេចឹងយើងមានតែរងចាំមើលសិនថានិងមានអ្វីកើតឡើងនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ " ។ ដកស្រង់់ចេញពីបទសម្ភាសន៍ជាមួយសារព័ត៍មាន Infinity ៕
ប្រភព : Fabrizio Romano
Jules Kounde បានឈានដល់ដំណាក់កាលដ៏សំខាន់មួយដោយការលេងការប្រកួតទី 100 របស់គាត់សម្រាប់ក្រុម Barcelona ក្នុងជ័យជម្នះ 5-1 របស់ពួកគេជាមួយនឹងក្រុម Sevilla ។ ខ្សែការពារសញ្ជាតិបារាំងបានបញ្ចប់ការប្រកួតពេញ 90 នាទីក្នុងជ័យជម្នះ។...
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...