|
|
លោក Watzke ប្រធានក្លឹប Dortmund បានបញ្ជាក់ថាក្លឹបគ្មានលទ្ធភាពរក្សាទុកខ្សែប្រយុទ្ធឆ្នើម Erling Haaland ទេក៏ព្រោះតែបញ្ហាហិរញ្ញវត្ថុនៅមានកម្រិត ។
លោកបន្ថែមទៀតថា ៖ "យើងមិនទាន់បានទទួលដំណឹងពី Haaland នោះទេ ។ តែសម្រាប់ក្លឹបដឹងច្បាស់ណាស់ថា យើងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សារទុក Haaland បើសិនជាក្រុមមេឃខៀវ Manchester City ចូលមកដេញថ្លៃ ។ វាមិនមែនជាលើកទីមួយទេសម្រាប់យើងព្រោះវាបានកើតឡើងម្តងហើយ ពេលដែល Lewandowski ផ្ទេរទៅ Bayern និង Aubameyang ទៅ Arsenal " ៕
ប្រភព ៖ Fabrizio Romano
Jules Kounde បានឈានដល់ដំណាក់កាលដ៏សំខាន់មួយដោយការលេងការប្រកួតទី 100 របស់គាត់សម្រាប់ក្រុម Barcelona ក្នុងជ័យជម្នះ 5-1 របស់ពួកគេជាមួយនឹងក្រុម Sevilla ។ ខ្សែការពារសញ្ជាតិបារាំងបានបញ្ចប់ការប្រកួតពេញ 90 នាទីក្នុងជ័យជម្នះ។...
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...