|
|
លោក Pep Guardiola សារភាពថា Real Madrid ពិតជាធ្វើបានល្អនៅចុងតង់ទី២ បន្ទាប់ពីទម្លាក់ក្រុមរបស់លោកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ UEFA Champions League ។
គួរបញ្ជាក់ថា Man City បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ទៅហើយ ខណៈដែលជើងទី២នៅយប់មិញទៀត ពួកគេនាំមុខ ១-០ ទៀត រហូតដល់នាទី៩០+ ទើបមានការប្រែប្រួល។ កីឡាករវ័យក្មេងរបស់ប្រេស៊ីល Rodrygo រកបាន២គ្រាប់នៅក្នុងនាទី៩០+ នេះ ធ្វើឱ្យការប្រកួតតម្រូវឱ្យថែម១៥នាទី២ដង ។
ក្នុងម៉ោងបន្ថែមនេះទៀត Benzema ក៏ទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀត ដើម្បីយកឈ្នះលើក្រុមក្រុមរបស់លោក Pep តែម្ដង ។ ការបរាជ័យលើកនេះធ្វើអោយលោក Pep ប្រាប់ថា Real Madrid នៅតែខ្លាំង ពួកគេជាក្រុមមិនបោះបង់ឡើយ នៅពេល Man City លេងកាន់តែល្អ ពួកគេក៏រឹតតែលេងកាន់តែល្អថែមទៀត ជាពិសេសនៅវិនាទីចុងក្រោយ ៕
ប្រភព ៖ Sky Sports
🔥លទ្ធផលការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...
🔥ការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥ការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...