|
|
Sadio Mane អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool បានចុះកុងត្រាជាមួយក្លឹប Bayern Munich ជាផ្លូវការនៅក្នុងថ្ងៃនេះ ដោយមានកុងត្រារយៈពេល៣ឆ្នាំ ចាប់ពីរដូវកាលថ្មីឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។
គួរបញ្ជាក់ថាកាលពីម្សិលមិញ Mane ត្រូវបានគេដឹងថាមកទៅដល់ក្លឹប Bayern Munich ដើម្បីទៅធ្វើតេស្តសុខភាព ក៏ដូចជាចុះកុងត្រារយៈពេល៣ឆ្នាំ។ សម្រាប់ការទិញខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់រូបនេះ Bayern ចាយអស់ប្រមាណជា ៤៣លានដុល្លារសម្រាប់ការផ្ទេររូបគេមកកាន់ទឹកដីអាឡឺម៉ង់ ៕
ប្រភព ៖ Fabrizio Romano
🔥លទ្ធផលការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...
🔥ការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥ការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...