|
|
ខ្សែបម្រើ Marco Verratti របស់ក្លឹប Paris St-Germain ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ស្របពេលកំពុងលំហែកាយនៅផ្ទះ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ កន្លងទៅ។
គួរបញ្ជាក់ថាពេលនេះ ប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមៗ។ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ ស្របពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយក៏មិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។ សម្រាប់ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ អាចប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ៕
ប្រភព ៖ Marca
🔥លទ្ធផលការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥លទ្ធផលការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥លទ្ធផលការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...
🔥លទ្ធផលការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...