|
|
ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា Barcelona នឹងធ្វើការប្រកាសជាផ្លូវការយកបាន ខ្សែស្លាប Raphinha ពី Leeds United ក៏ដូចជាធ្វើការប្រកាសបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Ousmane Dembele នៅក្នុងសប្ដាហ៍នេះផងដែរ ។
ការប្រកាសជាផ្លូវការសម្រាប់កុងត្រាកីឡាករ ២រូបនេះអាចចាត់ទុកជាសម្ធិផលដ៏ល្អសម្រាប់ក្លឹបអ្នកមានបុណ្យនេះ ។ គួរបញ្ជាក់ថា Barca ក៏បានធ្វើការប្រកាសយក Raphinha ជាគោលការណ៍រួចទៅហើយផងដែរដោយកំពុងធ្វើតេស្តសុខភាព និងធ្វើការចុះកុងត្រាជាផ្លូវការតែម្ដង។ កីឡាករនេះចាកចេញ Leeds មក Barca ដោយចុះកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
សម្រាប់ Dembele វិញគឺព្រមបន្តកុងត្រាថ្មីនៅ Barcelona ហើយដោយព្រមទម្លាក់ប្រាក់ពលកម្ម ដោយយោគយល់ទៅនឹងស្ថានភាពក្លឹប។ កីឡាករនេះនឹងបន្តកុងត្រាថ្មី២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤៕
ប្រភព ៖ Marca
🔥លទ្ធផលការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥លទ្ធផលការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥លទ្ធផលការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...
🔥លទ្ធផលការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...