|
|
តើអ្នកស្គាល់កីឡាករលេចធ្លោបំផុតប្រចាំជម្រើសជាតិនីមួយៗ សម្រាប់ព្រឹត្តិការណ៍ Euro 2020 នេះហើយឬនៅ? ជឿថា ការដែលវាយតម្លៃកីឡាកររូបណាលេចធ្លោបំផុត ក្រៅពីសមត្ថភាពគឺយើងមើលទៅលើតម្លៃខ្លួនរបស់ពួកគេ ព្រោះមិនពិបាកយល់នោះទេ បើម្នាក់នោះល្អ ខ្លាំង ប្រាកដជាតម្លៃថ្លៃជាងគេហើយ។
ដូច្នេះហើយខាងក្រោម CabmoTrends សូមធ្វើការបង្ហាញឈ្មោះកីឡាករប្រចាំក្រុមជម្រើសជាតិទាំង ២៤ ដែលមានតម្លៃថ្លៃបំផុត នៅក្រុមនីមួយៗ សម្រាប់ព្រឹត្តិការណ៍ Euro 2020 ឲ្យអ្នករាល់គ្នាបានដឹង
24. ហ្វាំងឡង់: Teemu Pukki – ៧ លានអឺរ៉ូ
23. ហុងគ្រី: Willi Orban – ១៦ លានអឺរ៉ូ
22. ម៉ាសេដូនៀខាងជើង: Eljif Elmas – ១៧ លានអឺរ៉ូ
21. វែល: Gareth Bale & Dan James – ១៨ លានអឺរ៉ូ
20. រុស្ស៊ី: Aleksandr Golovin – ២៨ លានអឺរ៉ូ
19. អ៊ុយក្រែន: Ruslan Malinovskyi – ៣០ លានអឺរ៉ូ
18. ស្វីស: Dennis Zakaria & Manuel Akanji – ៣០ លានអឺរ៉ូ
17. ដាណឺម៉ាក: Christian Eriksen – ៤០ លានអឺរ៉ូ
16. សាធារណរដ្ឋឆែក: Tomas Soucek – ៤០ លានអឺរ៉ូ
15. ស៊ុយអែត: Dejan Kulusevski & Alexander Isak – ៤០ លានអឺរ៉ូ
14. ក្រូអាត: Mateo Kovacic – ៤៥ លានអឺរ៉ូ
13. ទួរគី: Caglar Soyuncu – ៤៥ លានអឺរ៉ូ
12. អូទ្រីស: David Alaba – ៥៥ លានអឺរ៉ូ
11. ប៉ូឡូញ: Robert Lewandowski – ៦០ លានអឺរ៉ូ
10. ស្លូវ៉ាគី: Milan Skriniar – ៦០ លានអឺរ៉ូ
9. ស្កុតឡែន: Andrew Robertson – ៦៥ លានអឺរ៉ូ
8. អីតាលី: Nicolo Barella – ៦៥ លានអឺរ៉ូ
7. អេស្ប៉ាញ: Marcos Llorente – ៨០ លានអឺរ៉ូ
6. ព័រទុយហ្គាល់: Bruno Fernandes – ៩០ លានអឺរ៉ូ
5. អាល្លឺម៉ង់: Joshua Kimmich – ៩០ លានអឺរ៉ូ
4. ហូឡង់: Frenkie de Jong – ៩០ លានអឺរ៉ូ
3. បែលហ្សិក: Kevin De Bruyne & Romelu Lukaku – ១០០ លានអឺរ៉ូ
2. អង់គ្លេស: Harry Kane – ១២០ លានអឺរ៉ូ
1. បារាំង: Kylian Mbappe – ១៦៩ លានអឺរ៉ូ
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...
David Alaba កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការជាសះស្បើយពីរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេរំពឹងថានឹងចូលរួមវគ្គហ្វឹកហាត់ជាក្រុមឡើងវិញក្នុងខែវិច្ឆិកា។ ខ្សែការពារ Real Madrid រាយការណ៍ពីអារម្មណ៍ល្អជារៀងរាល់ថ្ងៃ ដែលជាការលើកទឹកចិត្តសម្រាប់ទាំងគាត់ និងក្លឹប។...