|
|
លោក Jurgen Klopp បានអះអាងថាលោកសប្បាយចិត្តនៅពេលបានឃើញខ្សែប្រយុទ្ធ Marcus Rashford អាចត្រលប់មកលេងល្អឡើងវិញ ក្រោយពីរដូវកាលមុនធ្វើមិនបានល្អសោះ។
នារដូវកាលនេះ Rashford រកបាន២៥គ្រាប់ហើយឱ្យក្រុមបិសាចក្រហម Manchester United ខណៈដែលរដូវកាលមុននេះវិញ រូបគេរកបានត្រឹមតែ៥គ្រាប់ប៉ុណ្ណោះ។ ដោយមើលឃើញថាកីឡាករអង់គ្លេសរូបនេះចាប់ផ្ដើមលេងល្អដល់កម្រិតកំពូលរបស់គេវិញ ទើបបានជាលោក Klopp សរសើរ និងសប្បាយចិត្តចំពោះ Rashford បើទោះជាក្រុម Man Utd នឹងត្រូវប៉ះ Liverpool នៅរាត្រីនេះក្ដី។
លោក Klopp បាននិយាយថា៖ “ក្នុងនាមអ្នកចាត់ការ Liverpool វាពិបាកទៅរួច បើនិយាយថាអ្នកសប្បាយចិត្តនៅពេលឃើញ Man Utd ធ្វើបានល្អ។ ប៉ុន្តែខ្ញុំពិតជារីករាយមែនសម្រាប់ Rashford ដែលគេធ្វើបានល្អ ព្រោះរដូវកាលមុនគេពិតជាឆ្លងកាត់ការពិបាកពិតមែន។ គេមិនអាចលេងដល់កម្រិតរបស់ខ្លួននោះទេ។ នាពេលបច្ចុប្បន្ន Rashford ពិតជាអស្ចារ្យ ល្បឿន បច្ចេកទេស គឺមានទាំងព្រម។ គាត់ពិតជាតាំងអារម្មណ៍បានល្អក្នុងការបញ្ចប់ទី”៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Jules Kounde បានឈានដល់ដំណាក់កាលដ៏សំខាន់មួយដោយការលេងការប្រកួតទី 100 របស់គាត់សម្រាប់ក្រុម Barcelona ក្នុងជ័យជម្នះ 5-1 របស់ពួកគេជាមួយនឹងក្រុម Sevilla ។ ខ្សែការពារសញ្ជាតិបារាំងបានបញ្ចប់ការប្រកួតពេញ 90 នាទីក្នុងជ័យជម្នះ។...
ជាការពិតណាស់ យើងបានឈ្នះការប្រកួត តែយើងលេងមិនល្អនោះទេ ហើយវាក៏មិនមែនមកពីយើងមិនបានដឹងពីគូប្រកួតនោះទេ ប៉ុន្តែគឺមកពីយើងមិនដឹងពីរបៀបលេងតែម្តង នេះគឺជាបញ្ហារបស់យើង។ ...
Carlo Ancelotti ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការលើកកម្ពស់ David Jimenez ទៅកាន់ក្រុមដំបូងដោយសារតែរបួសរបស់ Dani Carvajal ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលអ្នកចាត់ការរូបនេះស្វែងរកអ្នកជំនួសដែលសមរម្យក្នុងតំណែងខ្សែការពារស្តាំ។...
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...