|
|
Barcelona បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup បន្ទាប់ពីបានយកឈ្នះ Real Sociedad ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្នុងការប្រកួត Frenkie de Jong ជាអ្នករកគ្រាប់ដំបូងឲ្យ Barcelona មុនពេល Mikel Oyarzabal ទាត់ប៉េណាល់ទីជួយ Sociedad បានស្មើវិញ។ លទ្ធផល ១-១ បានបន្សល់រហូតចប់៩០។ បន្ថែមម៉ោង១៥នាទីពីរដង ក្រុមទាំង២នៅតែមិនអាចធ្វើអ្វីគ្នាបាន តម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្ដី។
Marc-Andre ter Stegen គឺជាវីរបុរសក្នុងការប្រកួតនេះ ដោយគេបានសង្គ្រោះប៉េណាល់ទីដល់ទៅ២គ្រាប់ ជួយក្រុមឈ្នះលទ្ធផលចុងក្រោយ ៣-២។ Real Madrid នឹងត្រូវប៉ះ Athletic Bilbao នៅរាត្រីនេះ ដើម្បីយកមួយក្រុមទៅជួប Barcelona ដែលកំពុងអង្គុយចាំជាសម្រេច។ ប្រសិនបើ Madrid ឡើង នោះការប្រកួត El Clasico នឹងកើតឡើងនៅពាន Super Cup៕
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...
🔥ការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥ការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...
🔥ការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...