|
|
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយកាល់លោក Jose Mourinho ត្រូវបានគេដឹងថាជាគោលដៅរបស់ក្លឹប Everton ចង់បានមកជាអ្នកចាត់ថ្មីរបស់ពួកគេ បន្ទាប់ពីម្សិលមិញក្រុមរបស់លោកបានយកឈ្នះក្លឹប Lecce ក្នុងលទ្ធផល ៣-១ លោកក៏បានបញ្ជាក់ច្បាស់ហើយថា មិនផ្លាស់ប្ដូរពីការងារជាគ្រូបង្គោលក្លឹប Roma ឡើយ។
លោក Mourinho បានលើកឡើងថា៖" ខ្ញុំអត់ដូរការងារនៅក្លឹប Roma ជាមួយក្លឹបផ្សេងទៀតនោះទេ។ ខ្ញុំបានឯកភាពជាមួយ Roma ថានឹងបន្តការងារនៅហ្នឹង ៣ឆ្នាំហើយ មួយវិញទៀត ខ្ញុំមានអារម្មណ៍នេះជាអ្វីនៅខ្ញុំចង់ធ្វើវាបន្ត "។
គួរបញ្ជាក់ផងដែរថា ក្រោយក្លឹប Everton បណ្តេញលោក Rafael Benítez ក្លឹបបានស្វែងរកបេក្ខភាពជាច្រើនមកធ្វើជាអ្នកចាត់ការថ្មី ក្រៅពីលោក Mourinho ក្លឹបនេះក៏បានទាក់ទង លោក Frank Lampard ក៏ដូចជាលោក Wayne Rooney ជាដើមមកដឹកនាំក្លឹបរបស់ខ្លួនផងដែរ៕
ប្រភព: Fabrizio Romano
🔥ការប្រកួត CHAMPIONS LEAGUE 🔥 JUVENTUS VS MANCHESTER CITY ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 DORTMUND VS BARCELONA ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 BENFICA VS BOLOGNA ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 ARSENAL VS AS MONACO ...
🔥ការប្រកួត CHAMPIONS LEAGUE 🔥 AC MILAN VS CRVENA ZVEZDA ...