|
|
Jamie Carragher អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បាននិយាយដល់ឈ្មោះកីឡាកររបស់ក្លឹបមេឃខៀវ Manchester City ថាជាកីឡាករដ៏ល្អបំផុត ដែលលោកប្រាថ្នាចង់ឲ្យមកចូលរួមជាមួយក្លឹប Liverpool នៅថ្ងៃខាងមុខ។
គឺលោកចង់សំដៅទៅកាន់ខ្សែបម្រើ Kevin de Bruyne លេងឲ្យក្លឹបមេឃខៀវ តាំងពីរដូវក្តៅ ឆ្នាំ ២០១៥ ។ លោកបានលើកឡើងថា ៖ “Kevin de Bruyne សាកសមស្ថិតក្នុងចំណោមកីឡាករល្អបំផុតមួយក្នុងលោក ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ គេអាចចាត់ទុកជាខ្សែបម្រើល្អដាច់គេហើយ“។
កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះលេងអោយ Man city បាន ២៨៧ ប្រកួត ស៊ុត ៧៤ គ្រាប់ និង បញ្ជូន ១១១ លើក ៕
ប្រភព : Sky Sports
Estevao Willian គ្រោងនឹងចូលរួមជាមួយ Chelsea នៅខែកក្កដា ឆ្នាំ 2025 ហើយអ្នកគាំទ្រនឹងរំភើបនៅពេលបានឮថាគាត់បានបំបែកកំណត់ត្រាជាមួយក្រុមបច្ចុប្បន្នរបស់គាត់គឺ Palmeiras ។...
Inaki Pena បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួនបន្ទាប់ពីក្រុម Barcelona ទទួលបានជ័យជម្នះ 5-1 ទល់នឹង Sevilla។ អ្នកចាំទីមានមោទនភាពក្នុងការរកបាននាទីបន្ថែម និងទទួលបានការជឿទុកចិត្តពីអ្នកគ្រប់គ្រង Hansi Flick ។...
David Alaba កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការជាសះស្បើយពីរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេរំពឹងថានឹងចូលរួមវគ្គហ្វឹកហាត់ជាក្រុមឡើងវិញក្នុងខែវិច្ឆិកា។ ខ្សែការពារ Real Madrid រាយការណ៍ពីអារម្មណ៍ល្អជារៀងរាល់ថ្ងៃ ដែលជាការលើកទឹកចិត្តសម្រាប់ទាំងគាត់ និងក្លឹប។...
Jamal Musiala កំពុងខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Champions League របស់ Bayern Munich ទល់នឹង Barcelona នៅថ្ងៃពុធ។...
🔥លទ្ធផលការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...