|
|
Premier League កំពុងពិចារណាក្នុងការកែច្បាប់ថ្មីដែលអនុញ្ញាតឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួត ។ គួរបញ្ជាក់ថាច្បាប់នេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីក្លឹបទាំង២០ នៅក្នុង Premier League នៅថ្ងៃស្អែក ។
ទោះជាយ៉ាងណា ការអនុញ្ញាតអោយប្តូរកីឡាករ ៥នាក់ក្នុងមួយប្រកួតធ្លាប់បានអនុវត្តកាលពីរដូវកាលឆ្នាំ ២០១៩/២០ ដោយសារកាលវិភាគការប្រកួតរបស់ក្លឹបនីមួយៗញឹក បន្ទាប់ពីឈប់សម្រាកក្រោយផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
ស្របពេលដែលលីគកំពូលធំៗរបស់អឺរ៉ុបនៅតែបន្តអនុញ្ញាតអោយប្តូរកីឡាករបាន ៥នាក់រហូតមកដល់រដូវកាលនេះ ដោយឡែក Premier League បានអនុញ្ញាតអោយប្ដូរកីឡាករបាន ៣នាក់ក្នុងប្រកួត ចាប់ពីរដូវកាលឆ្នាំ២០២០/២១រហូតមកម្ល៉េះ ៕
ប្រភព ៖ BBC Sports
🔥ការប្រកួត EERSTE DIVISIE 🔥 JONG PSV VS EXCELSIOR ...
🔥ការប្រកួត EERSTE DIVISIE 🔥 AJAX VS ADO DEN HAAG ...
🔥ការប្រកួត SERIE A 🔥 HELLAS VERONA VS MONZA ...
🔥ការប្រកួត LA LIGA 🔥 VALENCIA VS LAS PALMAS ...
🔥ការប្រកួត PREMIER LEAGUE 🔥 NOTTINGHAM VS CRYSTAL PALACE ...