|
|
ខ្សែបម្រើអ៊ីតាលី Jorginho បាននិយាយច្បាស់ៗនៅក្នុងថ្ងៃនេះថា គេមិនចង់ទៅលេងនៅក្លឹបណាក្រៅពីក្លឹបតោខៀវ Chelsea ទេ។ Jorginho បាននិយាយថា៖" ច្បាស់ណាស់ខ្ញុំពិតជាស្រលាញ់ Chelsea មែនទែន។ ខ្ញុំពេញចិត្តនឹងនៅទីនេះខ្លាំង អញ្ចឹងគឺថាច្បាស់ណាស់ខ្ញុំចង់បន្តនៅទីនេះទៀត"។
Jorginho បន្ថែមទៀតថា៖" ប៉ុន្តែយើងដឹងស្រាប់ហើយ វាមានរឿងច្រើនដែលនឹងកើតឡើងច្រើនជាបន្តបន្ទាប់នៅពេលខាងមុខ ហើយយើងមិនដឹងវាមុននោះទេ ហើយដូចខ្ញុំបាននិយាយអញ្ចឹង ឥឡូវនេះខ្ញុំនៅក្លឹបនេះស្រាប់ ហើយខ្ញុំនៅមានកុងត្រា ហើយខ្ញុំស្រលាញ់ក្លឹបនេះទៀត ខ្ញុំពេញចិត្តខ្លាំងនឹងនៅទីនេះ អញ្ចឹងខ្ញុំមិនគិតថាចង់ទៅលេងណាផ្សេងក្រៅពីក្លឹបនេះនោះទេ "។
គួរបញ្ជាក់ថា Jorginho មកលេងឲ្យតោខៀវបាន ៤រដូវកាលហើយដោយចូលរួមលេងបាន ១៨៨ប្រកួត ស៊ុតចូល ២៦គ្រាប់ ដោយចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៣ខាងមុខ៕
ប្រភព៖ Sky Sport
យោងតាម Fichajes Milan បានបដិសេធមិនលក់ Rafael Leao ទៅ Al-Nassr ក្នុងតម្លៃ 100 លានអឺរ៉ូ។...
Alvaro Morata បានចូលរួមជាមួយ Galatasaray ពី Milan ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ថ្ងៃទី 20 ខែមករា ឆ្នាំ 2026 ក្នុងតម្លៃ 6 លានអឺរ៉ូ ជាមួយនឹងការទូទាត់ជាពីរដំណាក់កាល។...
Aston Villa បានប្រកាសពីការមកដល់របស់ Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។...
ក្លឹប Roma បានផ្តល់ប្រាក់ចំនួន 10 លានអឺរ៉ូសម្រាប់ខ្សែការពារកណ្តាល Empoli Saba Goglichidze នេះបើយោងតាម Fabrizio Romano ។...
🔥លទ្ធផលការប្រកួត SERIE A 🔥 AC MILAN VS INTER MILAN ...