|
|
|
កីឡាករ Eden Hazard ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Real Madrid បាននិយាយថា រជ្ជកាលជោគជ័យរបស់ជម្រើសជាតិបាល់ទាត់បែលហ្ស៊ិកត្រូវតែឈ្នះពាន 2022 World Cup នៅកាតា ។ កីឡាករល្បីៗជាច្រើនដូចជា hibaut Courtois, Kevin De Bruyne, Romelu Lukaku, Hazard និងកីឡាករមួយចំនួនទៀត បែលហ្ស៊ិកត្រូវបានគេមើលឃើញថាកំពុងស្ថិតក្នុងរជ្ជកាលមាស។ ទោះជាយ៉ាងណារជ្ជកាលមួយនេះហាក់ជិតរលត់ទៅវិញហើយ ដោយសារតែកីឡាករខាងលើមានវ័យកាន់តែជ្រេ ខណៈមិនទាន់ជួយប្រទេសឈ្នះពានធំណាមួយនៅឡើយ។
សហព័ន្ធ
ក្រោយពីបញ្ចប់ការជម្រុះ 2022 World Cup នៅតំបន់អឺរ៉ុប Belgium បានឈរនៅចំណាត់ថ្នាក់លេខមួយក្នុងតារាងពិន្ទុពូល E។ ជាមួយកំណត់ត្រាល្អ ឆ្លងកាត់៨ប្រកួតឈ្នះ៦ ស្មើ២និងមិនចាញ់មួយប្រកួតសោះ។ លទ្ធផលនេះបានធ្វើឲ្យពួកគេបានឡើងទៅលេង World Cup ជាលើកទី១៤ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រវត្តិក្នុង World Cup
Belgium បានចូលលេង World Cup តាំងពីឆ្នាំកកើតពានដំបូង១៩៣០ ពេលដែលអ៊ុយរុយហ្គាយធ្វើជាម្ចាស់ផ្ទះ។ ពេលនោះពួកគេលេងបានត្រឹមវគ្គសន្សំពិន្ទុក្នុងពូលប៉ុណ្ណោះ។ ២០១៨ដែលកំពុងស្ថិតក្នុងរជ្ជកាលមាស Belgium ធ្វើបានចំណាត់ថ្នាក់ល្អបំផុតលេខ៣ ក្រោយយកឈ្នះអង់គ្លេស ២-០ ក្នុងប្រទេសរុស្សី។

យ៉ាងណាមិញ Hazard យល់ឃើញថា រជ្ជកាលមាសរបស់បែលហ្ស៊ិក១០ឆ្នាំមកនេះ គួរតែបញ្ចប់ដោយការឈ្នះពាន World Cup 2022. តែម្ដងឲ្យវាសមនឹងឈ្មោះរបស់ខ្លួន។
កីឡាករសំខាន់
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne នឹងក្លាយជាកីឡាករនាំលេងយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានជាប់ក្នុងក្រុមធំតាំងពីឆ្នាំ២០១០ ហើយជាសមាជិកជួយក្រុមបានលេខ៣កាលពី World Cup នៅប្រទេសរុស្សី។

បច្ចុប្បន្ន De Bruyne ជាកីឡាករដែល Manchester City មិនអាចអត់បាន ដោយសារតែគេជាអ្នកនាំលេងលើទីលាន និងតែងតែបញ្ជូនបាល់ល្អៗឲ្យមិត្តរួមក្រុម។ គេបានធ្លាប់បានជួយ Man City ឈ្នះពាន Premier League ៤ដង និងរងជើងឯក UCL កាលពីរដូវកាល២០២០-២១។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: The Sun
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...