|
|
|
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានបដិសេធ នឹងសំណើចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតមួយដែលមិនបញ្ចេញឈ្មោះ ដែលហ៊ានឲ្យប្រាក់ពលកម្មទៅកីឡាករនេះរាប់រយលានដុល្លារ។

បើតាមប្រភពច្បាស់ការមួយបញ្ជាក់ថាក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតមួយ ហ៊ានផ្ដល់ប្រាក់ពលកម្មឲ្យ Ronaldo ក្នុងរយៈពេល២ឆ្នាំ សរុបទៅដល់ប្រមាណរហូតទៅដល់ ២៩៥លានដុល្លារ ដោយក្លឹបនេះក៏ដាក់សំណើទៅ Man Utd ដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ ដោយបានដាក់ដេញថ្លៃជិត ៣០លានដុល្លារ។

ទោះជាយ៉ាងណាកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបដិសេធនឹងសំណើមួយនេះ ព្រោះគេចង់ទៅក្លឹបណាផ្សេងដែលមានកៅអីលេង Champions League និងចង់ឈ្នះពានធំៗ៕
ប្រភព ៖ Dailymail
Serie A Atalanta VS Inter Milan Match ...
Premier League Crystal Palace VS Tottenham Match ...
ខ្ញុំពិតជាមានមោទនភាពជាមួយកីឡាករយើង ជុំវិញរបៀបដែលគេប្រកួតថ្ងៃនេះ ទីលាននេះ ស្មៅ ពិតជាទីលានដែលពិបាកបរិយាយ horrible pitch។...
យោងតាម Diario Sport អាទិភាពរបស់ក្លឹប Barcelona ជាមួយលោក Hansi Flick គឺការបន្តកិច្ចសន្យារបស់គ្រូបង្វឹក។...
🎙️ ខាងក្រោមនេះជាសម្ដីរបស់ លោក Oleg Starynskyi...