|  |  | 
Aston Villa កំពុងប្រជែងជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ដើម្បីនាំយកខ្សែបម្រើសញ្ជាតិឈីលី Arturo Vidal ពីក្លឹប Inter Milan។ គួរបញ្ជាក់ថា Aston Villa ទើបតែយកបាន ខ្សែបម្រើ Philippe Coutinho កាលពីទីផ្សារដោះដូរកីឡាករកាលពីខែមករា ។

សម្រាប់កីឡាករដែលក្លឹបទាំង ២នេះចង់បាននោះគឺខ្សែបម្រើ Arturo Vidal ដែលអតីតកូនក្រុមរបស់លោក Conte (អ្នកចាត់ការ Spurs បច្ចុប្បន្ន) ។ ខ្សែបម្រើរូបនេះនិងក្លាយជាកីឡាករឥតតម្លៃខ្លួនលើទីផ្សារដោះដូរ នៅបញ្ចប់រដូវកាលខាងមុខ។

បើយើងក្រលេកមើលស្ថិតិរបស់ ខ្សែបម្រើវ័យ ៣៤ ឆ្នាំបន្តិច សរុបការបង្ហាញខ្លួន ៦០៧ ប្រកួត រកបាន ១០៩ គ្រាប់និង Assist ៨០ លើក ក្នុងអាជីពទាំងមូល ៕
ប្រភព : BBC Sports
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...