|
|
|
កំពូលអ្នកចាំទី David de Gea កំពុងនៅទំនេរមិនទាន់មានក្លិបលេងនៅឡើយ បន្ទាប់ពីឈានដល់ការចែកផ្លូវគ្នាជាមួយ Manchester United កាលពីអំឡុងទីផ្សាររដូវក្ដៅកន្លងទៅ ។
គួរបញ្ជាក់ថា De Gea កំពុងត្រូវបានការចាប់អារម្មណ៍ពីក្លិបមួយចំនួននៅអឺរ៉ុប ដូចជាក្លិបតួកគី និងក្លិបអេស្ប៉ាញ Real Betis។
ទោះយ៉ាងណាក្ដី De Gea មិនទទួលយកសំណើផ្ទេរទាំងនោះទេ ហើយការផ្លាស់ទៅអារ៉ាប៊ី សាអ៊ូឌីត អាចជាជម្រើសចម្បងសម្រាប់កីឡាករអេស្ប៉ាញរូបនេះ។
លោក David Beckham ប្រធានក្លិប Inter Miami មានគម្រោងចង់នាំយក អតីតកីឡាកររបស់ក្រុមបិសាចក្រហមរូបនេះ មកកាន់សហរដ្ឋអាមេរិក នាប៉ុន្មានសប្ដាហ៍ខាងមុខ ដោយផ្ដល់ឱ្យនូវប្រាក់ឈ្នួលដែល De Gea ធ្លាប់ទទួលបាននៅ Old Trafford។ នេះបើយោងតាម តាមប្រភពពី Daily Star ។
Facebook Page Aa2888
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...