|
|
នេះគឺបាល់ទាត់💔 ! អ្នកស្រី İhsan និងលោកតា Mümtaz គឺជាអ្នកគាំទ្រ ក្រុម Fenerbahce តាំងពីក្មេង ហើយគូស្នេហ៍អ្នកទាំងពីរមិនដែលខកខានការប្រកួតក្រុមមួយនេះទេ។ ដោយក្តីស្រលាញ់ អ្នកគាំទ្របានផ្តល់រហស្សនាមឱ្យពួកគេថា "Tios" ហើយក្លឹបបានបង់ប្រាក់ឱ្យអ្នកទាំងពីរទស្សនាការប្រកួតអស់មួយជីវិត។ ដល់ឆ្នាំ2016 លោកតាMümtaz បានទទួលមរណៈហើយអ្នកស្រី İhsan បានបន្តចូលរួមទស្សនានៅកីឡដ្ឋានតែម្នាក់ឯង។
នៅឆ្នាំ 2020 អ្នកស្រី İhsan ក៏បានទទួលមរណៈភាពនៅអាយុ 90 ឆ្នាំ។ ក្លឹប Fenerbahce បានធ្វើរូបអ្នកទាំងពីរនៅកៅអីរបស់ពួកគេដើម្បីធ្វេីជាការចងចាំដ៏ល្អមួយសម្រាប់អរគុណដល់ទឹកចិត្តគាំទ្រ។
អត្ថបទ: ហ៊ូរ
BUNDESLIGA WOLFSBURG VS HOFFENHEIM ...
ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City មានបំណងចង់បន្តអាជីពរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ដែលត្រូវបានជះឥទ្ធិពលដោយមតិវិជ្ជមានអំពីក្របខ័ណ្ឌ Serie A ពីមិត្តរួមក្រុមបែលហ្ស៊ិក Romelu Lukaku និង Dries Mertens នេះបើយោងតាមអ្នកកាសែត Sacha Tavolieri ។...
Liverpool ត្រូវបានគេរាយការណ៍មកថាកំពុងតាមដានខ្សែការពារស្តាំរបស់ Bayer Leverkusen Jeremie Frimpong ក្នុងនាមជាអ្នកជំនួសតំណែង Trent Alexander-Arnold ដែលបានប្រកាសពីការចាកចេញរបស់គាត់ពីក្លឹប។...
Ruben Amorim គ្រូបង្វឹករបស់ក្រុម Manchester United បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាអ្នកចាត់ការវ័យក្មេងបំផុតមិនធ្លាប់មានដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រទ្វីបអឺរ៉ុបនៅអាយុត្រឹមតែ 40 ឆ្នាំ។...