|
|
|
គ្រូប្រដាល់ដែលមហាជនតែងតែហៅថា ក្រុមគ្រូ IQ គឺលោក សេន ប៊ុនថេន បានវិភាគការប៉ះគ្នារវាងជើងខ្លាំង ពេជ្រ សម្បត្តិ និង រិន ដេវីត ថាគូនេះប្រកួតមិនចប់ទឹកនោះទេ ព្រោះសុទ្ធតែអ្នកល្អ និងមានផ្លែផ្ដួលដៃគូដូចគ្នាឲ្យតែភ្លាត់ដឹងតែសន្លប់ហើយ។
លោក សេន ប៊ុនថេន បានលើកឡើងថា តាមការគិតរបស់លោកគឺប្រកួតមិនចប់ទឹកនោះឡើយរវាង ពេជ្រ សម្បត្តិ និង រិន ដេវីត ព្រោះសុទ្ធតែជាកីឡាករល្អដូចគ្នា ម្នាក់តាន់ល្អ និងម្នាក់ទៀតអាវុធចេញបានគ្រប់ស្នៀត។ យ៉ាងណាចំពោះភាគរយវិញលោក សេន ប៊ុនថេន ផ្ដល់ទៅ សម្បត្តិ 60% រិន ដេវីត 40% ព្រោះយល់ឃើញថាកូនសិស្សលោក ពេជ្រ សុផាន់ រឹង និងធន់ជាង។
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះបញ្ជាក់ទៀតថា នេះគ្រាន់តែជាការវិភាគផ្ទាល់ខ្លួនរបស់លោកនោះទេចំពោះជំនួបជើងខ្លាំងពីរ។ លោក សេន ប៊ុនថេន ក្រើនរំលឹកដែរថា ភាគរយបានច្រើនទៅលើ សម្បត្តិ មែនតែបើភ្លាត់អាចសន្លប់របស់ រិន ដេវីត ដូចគ្នាជាក់ស្ដែងមើលកីឡាករ ធន់ អៀងឡៃ ជាជើងខ្លាំង និងធន់មួយរូបដែរក៏ធ្លាប់សន្លប់ធំរួចមកហើយ។
បញ្ជាក់ដែរថា កីឡាករកំពុងល្បីឈ្មោះខ្លាំងលើប្រភេទទម្ងន់ 60គីឡូក្រាម ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់របស់សង្វៀនហង្សមាសជាមួយកីឡាករ រិន ដេវីត នៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2024។ ជំនួបរវាងអ្នកទាំងពីរនេះបានធ្វើឲ្យមហាជនអ្នកស្រឡាញ់ចូលចិត្តវិស័យប្រដាល់គុនខ្មែរតាមដាន និងចង់ទស្សនាជាខ្លាំងដោយសារតែម្នាក់ៗមានស្នៀតល្អៗ និងចំណុចពិសេសរៀងៗខ្លួនហើយមួយវិញទៀតចង់រកឲ្យឃើញកីឡាករខ្លាំងបំផុតលើប្រភេទទម្ងន់ 60គីឡូក្រាមនេះ។
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...