|
|
|
គ្រូបង្វឹក Preah Khan Reach Svay Rieng Football Club បើទោះជាលទ្ធផលឈ្នះលើក្រុម Tiffy Army 7-0 យ៉ាងណាក្ដី ប៉ុន្តែក្រោយបញ្ចប់ការប្រកួតបង្ហាញការខកចិត្តតិចតួចដែរពិសេសនៅវគ្គទី1 មើលឃើញក្រុមមានឱកាសរកគ្រាប់បាល់បានច្រើនតែធ្វើមិនបាន។
លោក Pep Munoz គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះថា នេះជាការប្រកួតល្អមួយពិសេសនៅរយៈពេល ៣០នាទីដំបូងនៃវគ្គទី1 ពោលឱកាសក្នុងការស៊ុតបញ្ចូលសំណាញ់ទីរបស់ដៃគូបានច្រើនគ្រាប់។ យ៉ាងណាលោកមានការខកចិត្តតិចតួចដែរ ដោយសារកូនក្រុមរបស់លោកបែរជាស៊ុតបញ្ចូលបានត្រឹម២គ្រាប់ទៅវិញ ខណៈតាមអ្វីដែលគិតគឺអាចរកគ្រាប់បាល់បានច្រើនជាងនេះ។
គ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា កីឡាបាល់ទាត់ការស៊ុតរកគ្រាប់បាល់បានច្រើនគឺជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានចិត្តសប្បាយរីករាយ។ ចំណែកកីឡាករឆ្នើម ញាន សុសីដាន បានលើកឡើងដែរថា ប្រកួតបើកឆាកដំបូងក្នុងទឹកដីរបស់ខ្លួននេះគឺល្អ បើថ្វីត្បិតនៅវគ្គទី1 ឱកាសមានច្រើនតែរកបានត្រឹម 2គ្រាប់មែន ប៉ុន្តែនៅវគ្គទី2 ក្រុមលេងបានល្អរហូតស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់វិញ។
បញ្ជាក់ដែរការប្រកួត Cambodian Premier League CPL រដូវកាលថ្មី ឆ្នាំ2024-2025 បានចាប់ផ្ដើមសប្ដាហ៍ទី1 ហើយកាលពីថ្ងៃទី 10-11 ខែសីហា ឆ្នាំ2024។ ដោយឡែកចំពោះក្លឹបបាល់ទាត់ព្រះខ័រាជ្យស្វាយរៀង យកឈ្នះក្លឹបបាល់ទាត់ Tiffy Army FC ដោយលទ្ធផល 7-0 កាលពីថ្ងៃអាទិត្យ ទី11 ខែសីហា ឆ្នាំ2024 ម្សិលមិញលើទឹកដីកីឡដ្ឋានស្វាយរៀង។
ក្រុម Arsenal អាចទទួលបានជ័យជម្នះដ៏គួរឱ្យរំភើប 4-1 លើក្រុម Aston Villa ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅឆ្នាំ 2025។...
ក្លឹប Real Madrid បានកំណត់គោលដៅខ្សែបម្រើឆ្នើម Kees Smit របស់ក្លឹប AZ Alkmaar ជាគោលដៅកំពូលសម្រាប់រដូវក្តៅឆ្នាំ 2026។...
Luka Vušković បានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់នៃរដូវកាល Bundesliga។ ខ្សែការពារកណ្តាលវ័យ 18 ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Hamburger SV ឲ្យនៅពីលើតំបន់កាត់ចោល ខណៈពេលដែលពួកគេតស៊ូដើម្បីរស់រានមានជីវិត។ Vuskovic បច្ចុប្បន្នកំពុងខ្ចីជើងនៅ HSV រហូតដល់ចុងបញ្ចប់នៃរដូវកាល ដោយ Tottenham Hotspur រក្សាសិទ្ធិរយៈពេលវែងរបស់គាត់។...
យោងតាម El Larguero កីឡាករ Brahim Díaz មានកិច្ចព្រមព្រៀងជាមួយ Real Madrid លើការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2030។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។...
ពេលវេលារបស់ Edin Džeko នៅ Fiorentina រហូតមកដល់ពេលនេះ គឺជាពេលវេលាដ៏ខកចិត្តមួយ។ ខ្សែប្រយុទ្ធបូស្នៀរូបនេះបានមកដល់រដូវក្តៅមុន ដោយមានគោលបំណងវិលត្រឡប់ទៅកាន់កម្រិតប្រកួតប្រជែងខ្ពស់នៅក្នុង Serie A ប៉ុន្តែឥទ្ធិពលរបស់គាត់នៅ Florence មានតិចតួចបំផុត។...