|
|
|
ជម្រើសជាតិព័រទុយហ្គាល់មិនដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រឡើយ ចាប់តាំងពីឈានជើងចូលលេងព្រឹត្តិការណ៍ World Cup ។ ពួកគេធ្លាប់ធ្វើបានល្អបំផុតត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះកាលពីជាង៥០ឆ្នាំមុនពេលដែលអង់គ្លេសរៀបចំធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធ
ក្នុងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុប (UEFA) ព័រទុយហ្គាល់បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល A ក្រោមក្រុមកំពូលតារាងស៊ែប៊ី៣ពិន្ទុ ដូច្នេះពួកគេត្រូវលេង Play-off មួយជុំទៀត។ ក្នុងការលេង Play-off ដែលមាន៤ក្រុម ប្រកួតទីមួយព័រទុយហ្គាល់បានយកឈ្នះទួរគី ៣-១ ឡើងទៅប៉ះម៉ាសេដូនខាងជើងដែលបានយកឈ្នះអ៊ីតាលី ១-០។
ព័រទុយហ្គាល់បានយកឈ្នះម៉ាសេដូនខាងជើង ២-០ ទទួលបានកៅអីឡើងទៅលេង World Cup ក្នុងប្រទេសកាតា។
ប្រវត្តិក្នុង World Cup
ព័រទុយហ្គាល់ធ្លាប់ឡើងមកលេងនៅ World Cup ៧ដងគត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយលើកដំបូងក្នុងឆ្នាំ១៩៦៦ ដែលជាពេលពួកគេដណ្ដើមបានចំណាត់ថ្នាក់លេខ៣។ បន្ទាប់ពីឆ្នាំនោះមកពួកគេហាក់មិនសូវធ្វើបានល្អឡើយ ភាគច្រើនធ្លាក់នៅវគ្គចែកពូលនិង១៦ក្រុមចុងក្រោយ។
អំឡុងពេល World Cup ចុងក្រោយនៅប្រទេសរុស្សី ព័រទុយហ្គាល់បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយសារប្រទេសមកពីតំបន់អាមេរិកខាងត្បូងអ៊ុយរុយហ្គាយលទ្ធផល ២-០ ហើយកាលនោះ Edinson Cavani ជាអ្នកធ្វើបានទាំងពីរគ្រាប់។

កីឡាករសំខាន់
ប្រធានក្រុម Cristiano Ronaldo នៅតែបន្តជាកម្លាំងសំខាន់ក្នុងជម្រើសជាតិព័រទុយហ្គាល់ត្បិតបច្ចុប្បន្នមានវ័យ៣៧ឆ្នាំក្ដី។ កីឡាកររបស់ក្លឹប Manchester United រូបនេះមានបទពិសោធន៍ច្រើនក្នុងព្រឹត្តិការណ៍ World Cup ដោយធ្លាប់ចូលលេង៤ដងរួចមកហើយក្នុងឆ្នាំ២០០៦ ២០១០ ២០១៤និង២០១៨។
Ronaldo បច្ចុប្បន្នកំពុងកាន់កំណត់ត្រាក្នុងជម្រើសជាតិជាកីឡាករបង្ហាញខ្លួនបានច្រើនបំផុត១៩១ប្រកួត និងរកគ្រាប់បាល់បានច្រើនជាងគេ១១៧គ្រាប់។ គេធ្លាប់បានជួយព័រទុយហ្គាល់សាងប្រវត្តិសាស្ត្រលើកពាន Euro ជាលើកដំបូងកាលពីឆ្នាំ២០១៦ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។

Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...