|
|
|
ក្លឹបចចកខៀវ Leicester City ទើបតែប្រកាសថាខ្សែការពារវ័យ ២២ឆ្នាំ Wesley Fofana យល់ព្រមបន្តកុងត្រាថ្មីរហូតដល់រដូវក្តៅ 2027 ។

គួរបញ្ជាក់ថាខ្សែការពាររូបនេះបានបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់ រហូតធ្វើអោយមានក្លឹបធំៗ ជាច្រើនចាប់អារម្មណ៍លើរូបគេ តែគួរអោយសោកស្តាយដែលរូបគេសម្រេចបន្តស្នាក់នៅ Leicester City បន្តទៀត ។

គួរបន្ថែមទៀតថា កីឡាករវ័យក្មេងរូបនេះធ្លាប់មានបញ្ហាររបួស តែក្លឹបបានយកចិត្តមើលថែនិងព្យាបាលរូបគេយ៉ាងយកចិត្តទុកដាក់ ដែលជាមូលហេតុធ្វើអោយរូបគេនិងក្លឹបហាក់មានភាពជិតស្និទនិងគ្នា ៕
ប្រភព : Fabrizio Romano
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...