|
|
|
ពិតជាមានមោទកភាពចំពោះ Cambodian national volleyball team ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អពិសេសការនាំជ័យជម្នះមុខមាត់ជូនប្រជាជនកម្ពុជាតាមរយៈការឈ្នះប្រាក់រង្វាន់ 100 លានរៀល ក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឆ្នាំ2024 និងឡើងទៅប្រកួតបន្តក្នុងពានរង្វាន់ SEA V.League ឆ្នាំ2025 ក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ 2024 SEA V.League Challenge។
សម្រាប់ការប្រកួតដែលធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិដែលចាប់ប្រកួតពីថ្ងៃទី30ខែសីហា ដល់ថ្ងៃទី1 ខែកញ្ញា ឆ្នាំ2024 មានក្រុមចូលរួមចំនួន4 រួមមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះគ្រប់ការប្រកួត។
ពានរង្វាន់ 2024 SEA V.League Challenge
បញ្ជាក់ដែរថា នៅឆ្នាំ2024 នេះសហព័ន្ធកីឡាបាល់ទះអាស៊ាន បានរៀបចំការប្រកួតបាល់ទះក្នុងតំបន់ជា2កម្រិត ដោយកម្រិតទី1 ពានរង្វាន់ SEA V.League Challenge មានក្រុមកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី និងកម្រិតទី2 ពានរង្វាន់ SEA V.League មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ដោយឡែកកម្ពុជា នឹងឡើងទៅជំនួសកៅអីវៀតណាម នៅ SEA V.League នៅឆ្នាំ2025 ខាងមុខ ក្រោយក្រុមវៀតណាម នៅបាតតារាងក្នុងការប្រកួតឆ្នាំ2024 និងត្រូវធ្លាក់មកលេងពាន SEA V.League Challenge នៅឆ្នាំ2025។
បច្ចុប្បន្ន Liverpool កំពុងជួបប្រទះវិបត្តិរបួស និងភាពអាចរកបាន ដោយ Alexander Isak ត្រូវអវត្តមានពេញមួយរដូវកាល Cody Gakpo ក៏អវត្តមានដោយសាររបួស និង Mo Salah កំពុងបំពេញកាតព្វកិច្ចអន្តរជាតិនៅ AFCON។...
តារាឆ្នើម Michael Olise របស់ក្រុម Bundesliga បានក្លាយជាគោលដៅផ្ទេរកំពូលសម្រាប់ក្លឹបអ្នកមានបំផុតនៅលើពិភពលោក។...
គ្រូបង្វឹកក្រុម PSG លោក Luis Enrique បានបញ្ជាក់ថា លោកបើកចំហចំពោះការពង្រឹងក្រុមរបស់លោកក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
នេះបើយោងតាមការរាយការណ៍របស់អ្នកជំនាញផ្នែកដោះដូរកីឡាករអ៊ីតាលី Fabrizio Romano ថា AS Roma បានបើកការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Giacomo Raspadori របស់ Atlético Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ។...
យោងតាមរបាយការណ៍ ក្លឹប Villarreal បានសាកសួរអំពីលទ្ធភាពនៃការចុះហត្ថលេខាលើអ្នកចាំទីជម្រើសទីពីររបស់ក្លឹប Real Madrid គឺ Andriy Lunin ទាំងនៅក្នុងខែមករា ឬរដូវក្តៅក្រោយ។...