|
|
|
ការស៊ុតប៉េណាល់ទីរបស់ Karim Benzema នៅម៉ោងបន្ថែមទល់នឹង Manchester City ធ្វើឲ្យគេតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo នៅក្នុងពានរង្វាន់ Champions League ។

Benzema ទាត់បញ្ចូលទីបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម UCL ជួយ Real Madrid យកឈ្នះ Man City សរុបទាំងពីរជើង ៦-៥។
វាគឺជាគ្រាប់បាល់ Champions League ទី១០សម្រាប់រូបគេនៅរដូវកាលនេះ គិតត្រឹមវគ្គចាញ់ធ្លាក់ និងតាមស្មើម្ចាស់កំណត់ត្រាចាស់ Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមនៅ Real Madrid ។

គួរបញ្ជាក់ថា Benzema កំពុងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេមាន១៥គ្រាប់ក្នុងពាន Champions League រដូវកាលនះហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Real និង Liverpool នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ខាងមុខ៕
ប្រភព ៖ BBC Sports
Serie A Atalanta VS AC Milan Match ...
Matty Cash បានចុះកិច្ចសន្យាថ្មីជាមួយ Aston Villa ដែលធ្វើឱ្យគាត់នៅក្លឹបរហូតដល់ឆ្នាំ 2029។...
ក្លឹប Napoli បានប្រកាសថា Kevin De Bruyne ប្រឈមមុខនឹងការសម្រាករយៈពេលយូរនៅលើទីលាន បន្ទាប់ពីរងរបួសសាច់ដុំធ្ងន់ធ្ងរនៅភ្លៅស្តាំរបស់គាត់។ ការស្កេនចុងក្រោយបានបង្ហាញពីស្នាមរហែកដ៏ធ្ងន់ធ្ងរនៃសាច់ដុំភ្លៅ biceps ដោយក្លឹបបានបញ្ជាក់ថា ខ្សែបម្រើបែលហ្ស៊ិករូបនេះនឹងអវត្តមានរយៈពេល ច្រើនខែ។...
លោក Mounir Nasraoui ដែលជាឪពុករបស់ Lamine Yamal បានបង្ហោះសារមួយនៅលើ Instagram ដែលស្តាប់ទៅដូចជាការព្រមានយ៉ាងច្បាស់ដល់ក្រុម Real Madrid។...
យោងតាម Diario Sport ក្លឹប Barcelona នៅតែបន្តតាមដានតារាឆ្នើមរបស់ក្រុម AC Milan គឺលោក Rafael Leão ទោះបីជាមិនអាចនាំយកគាត់មកបានកាលពីរដូវក្តៅមុនក៏ដោយ។...