|
|
ក្លឹបតោខៀវ Chelsea កំពុងតាមឃ្លាំមើលខ្សែបម្រើវ័យក្មេងរបស់ Barcelona និងហ៊ានចំណាយលុយប្រមាណ ៥០លានអឺរ៉ូសម្រាប់កីឡាកររូបនេះបើគេសម្រេចចិត្តចាកចេញពីទឹកដី Camp Nou ។
បើតាមប្រភពសារព័ត៌មាន El Nacional បានបង្ហើបថាខ្សែបម្រើវ័យក្មេង Gavi បានបដិសេធសំណើររបស់ Barca ក្នុងការបន្តកុងត្រាថ្មី ដែលជាហេតុនាំអោយតោខៀវ Chelsea ត្រៀមកញ្ចប់ថវិកាសម្រាប់នាំរូបគេមកកាន់ទឹកដី Stamford Bridge ។
គួរបញ្ជាក់ថាកុងត្រារបស់ Gavi ជាមួយ Barcelona មានសុពលភាពដល់រដូវក្តៅ ២០២៣ ។ សម្រាប់ស្ថិតិរបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ បង្ហាញខ្លួន ២៨ ប្រកួត រកបាន ២ គ្រាប់និង Assist ៣ លើក ៕
ប្រភព: El Nacional
ខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថារីកចម្រើនមួយកម្រិតទៀត ដោយសារតែឆ្នាំមុនខ្ញុំទទួលបានតែ 10 ទៅ 11 Clean Sheet ទេ ប៉ុន្តែឆ្នាំនេះខ្ញុំបាន 14 Clean Sheet ដូច្នេះវាគឺជាការកត់សម្គាល់ថាខ្ញុំអាចឡើងមួយកម្រិតទៀត ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។...
Fabrizio Romano រាយការណ៍ថា Luka Modric នឹងចាកចេញពី Real Madrid នៅចុងខែមិថុនា។...
Chelsea និង Napoli ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរថ្មីសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester United Alejandro Garnacho នៅរដូវក្តៅនេះបន្ទាប់ពីការដេញថ្លៃពីក្លឹបទាំងពីរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករា។...
Raphinha បានបន្តកុងត្រារបស់គាត់នៅ Barcelona រហូតដល់រដូវក្តៅឆ្នាំ 2028 ។...
ក្លឹប Real Betis ចង់ចុះហត្ថលេខាលើកីឡាករ Antony ជាអចិន្ត្រៃយ៍បន្ទាប់ពីការលេងដ៏រឹងមាំរបស់ខ្សែបម្រើស្លាបអំឡុងពេលខ្ចីជើងពីក្លឹប Manchester United នេះបើយោងតាមសារព័ត៌មាន The Telegraph ។...