|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍តថា ពួកគេនឹងសម្រេចចិត្តលក់ Cristiano Ronaldo ចោលអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។ Ronaldo បានផ្ដល់ដំណឹងទៅកាន់ Manutd ច្បាស់ៗថាគេចង់ចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ហើយកាលពីម្សិលមិញ គេបានខកខានមកហ្វឹកហាត់ជាមួយក្រុម៣ថ្ងៃជាប់គ្នា។
កន្លងទៅ Manutd បានប្រកាន់គោលជំហរថា Ronaldo នៅតែបន្តនៅជាមួយក្លឹប បន្ទាប់ចំណាយពេលមួយរដូវកាលរកបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតគិតគ្រប់កម្មវិធី។ យ៉ាងណាក្ដី ពេលនេះ Man Utd គិតថាមិនអាចរក្សាទុកនិងប្រឆាំងទល់នឹងបំណងរបស់ Ronaldo បានឡើយ ខណៈក្លឹបចង់រៀបចំពង្រឹងក្រុមឡើងវិញ ក្រោយរដូវកាលមុនបង្ហាញទម្រង់លេងមិនល្អ៕
ប្រភព ៖ BBC Sport
LA LIGA REAL BETIS VS VALENCIA Match Date 24/05/2025 Time 02:00 ...
SERIE A NAPOLI VS CAGLIARI Match Date 24/05/2025 Time 01:45 ...
SERIE A COMO 1907 VS INTER Match Date 24/05/2025 Time 01:45 ...
ខ្ញុំគិតថាវាមិនទាន់គ្រប់គ្រាន់សម្រាប់ខ្ញុំទេ ខ្ញុំគ្រាន់តែមានអារម្មណ៍ថារីកចម្រើនមួយកម្រិតទៀត ដោយសារតែឆ្នាំមុនខ្ញុំទទួលបានតែ 10 ទៅ 11 Clean Sheet ទេ ប៉ុន្តែឆ្នាំនេះខ្ញុំបាន 14 Clean Sheet ដូច្នេះវាគឺជាការកត់សម្គាល់ថាខ្ញុំអាចឡើងមួយកម្រិតទៀត ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ។...
Fabrizio Romano រាយការណ៍ថា Luka Modric នឹងចាកចេញពី Real Madrid នៅចុងខែមិថុនា។...