|
|
ក្លឹប Lazio បានបើកទ្វារស្វាគមន៏ក្រុមភ្ញៀវ Napoli កាលពីយប់មិញក្នុងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A ។ ជាលទ្ធផលក្រុមភ្ញៀវ Napoli បានយកឈ្នះក្រុមម្ចាស់ផ្ទះ ២-១ ។ ២ គ្រាប់របស់ Napoli រកបានដោយខ្សែឆ្នើមសញ្ជាតិអ៊ីតាលី Lorenzo Insigne នៅនាទី៦២ និងខ្សែបម្រើអេស្ប៉ាញ Fabián Ruiz នៅម៉ោងបន្ថែម ៩០+៤ ។
ខណៈឯ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើចាស់វស្សារ Pedro ។ ចប់ការប្រកួតក្រុមភ្ញៀវ Napoli យកបាន ៣ពិន្ទុ ពីម្ចាស់ផ្ទះ និងឈរកំពូលតារាង Serie A បណ្តោះអាសន្ន ។
គួរបញ្ជាក់ថា Napoli បច្ចុប្បន្នមាន ៥៧ ពិន្ទុតាមពីក្រោយដោយ AC Milan មាន ៥៧ពិន្ទុដូចគ្នា តែ Napoli មានគ្រាប់បាល់ចំណេញច្រើនជាង ៕
ប្រភព : BBC Sports
យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថា Arsenal បានឈានដល់ការពិភាក្សាលើកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Gabriel Magalhaes ។...
ខ្សែការពារដ៏រឹងមាំរបស់ភ្នំពេញក្រោន Takaki Ose លាអ្នកគាំទ្រនិងនិយាយទាំងអួលដើមករថា បន្ទាប់ពីការប្រកួតចប់ខ្ញុំយំខ្លាំងណាស់ ព្រោះ 4ឆ្នាំហើយ ហើយមានការចងចាំជាច្រើន ដែលនៅក្នុងខួរក្បាលខ្ញុំ។...
RAC1 នៅទីក្រុង Barcelona កំពុងរាយការណ៍ថានាយក Barca បានរៀបចំកិច្ចប្រជុំមួយដែលវាត្រូវបានគេសម្រេចចិត្តថា Ter Stegen នឹងត្រូវបានលក់ប្រសិនបើ Joan Garcia ត្រូវបានចុះហត្ថលេខា។...
យោងតាមលោក Ben Jacobs ក្លឹប Tottenham បានលេចចេញជាអ្នកស្នងតំណែង Premier League ជាក់ស្តែងបំផុតសម្រាប់ Christopher Nkunku ។...
កាលពីរដូវក្តៅមុន Atletico Madrid បានពង្រឹងក្រុមរបស់ពួកគេជាមួយនឹងការចុះហត្ថលេខាដែលមានគុណភាពខ្ពស់ជាច្រើន ដែលជួយពង្រឹងសមត្ថភាពក្រុមយ៉ាងខ្លាំង។...