|
|
|
លោក Florentino Perez ប្រធានក្លឹប Real Madrid បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា ខ្សែការពារ Raphael Varane នឹងចាកចេញទៅកាន់ក្លឹប Manchester United ខណៈក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland សម្រាប់រដូវកាលខាងមុខ។ បើតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ
Perez បានឆ្លើយតបថា៖" ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងលើ Varane ទេ។ គេកំពុងនៅប្រកួត Euro នៅឡើយហ្នឹង យើងនឹងនិយាយជាមួយគេនៅពេលគេត្រលប់មកវិញ។ មកទល់នឹងពេលនេះយើងមិនទាន់ឃើញក្លឹបណាមួយមកទាក់ទងយើងចង់បាន Varane ផងហ្នឹង។ តែខ្ញុំចង់និយាយទៅថា បើគេចង់ទៅៗ ក៏ទៅៗ តែបើគេចង់នៅបន្តជាមួយយើងក៏នៅចុះ "។
ចំពោះរឿង Mbappe និង Haaland វិញលោកបាននិយាយថា៖" Mbappe? គេមិនមែនជាកីឡាករ Real Madrid ផងហ្នឹងអញ្ចឹងខ្ញុំមិនអាចនិយាយបានទេ។ តែខ្ញុំដឹងថាអ្នកគាំទ្រខ្ញុំចង់បានអី។ អញ្ចឹងយើងកំពុងតែពង្រឹងក្រុមយើងហើយ។ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំច្បាស់ណាស់ថា ខ្ញុំអាចធ្វើអីខ្លះ។ មនុស្សជឿខ្ញុំព្រោះពួកគេដឹងខ្ញុំធ្វើបាន ពួកគេដឹងថាខ្ញុំនឹងនាំកីឡាករលំដាប់កំពូលពិភពលោកមកក្លឹបនេះ។ តែ Mbappe ជាកីឡាករ PSG យើងត្រូវគោរពគេ ខ្ញុំមិនអាចនិយាយពីគេបានទេ អញ្ចឹងខ្ញុំមិនឆ្លើយទេទាក់ទងនឹង Mbappe ឬក៏ Haaland អីហ្នឹង "៕

Super Cup Napoli VS AC Milan Match ...
Lamine Yamal បានខកខានមិនបានទទួលពានរង្វាន់ FIFA Puskás បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងចំណាត់ថ្នាក់ចុងក្រោយ។...
Luis Enrique បានឆ្លុះបញ្ចាំងដោយការពេញចិត្តចំពោះជ័យជម្នះរបស់ក្រុម Paris Saint-Germain លើក្រុម Flamengo ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup ដោយពណ៌នាអំពីជ័យជម្នះនេះថាជាចំណុចកំពូលនៃយុទ្ធនាការដ៏លំបាក ប៉ុន្តែផ្តល់រង្វាន់ដែលបានប្រគល់ពានរង្វាន់ធំទីប្រាំមួយក្នុងឆ្នាំ 2025។...
យោងតាមគេហទំព័រ Hand of Arsenal ខ្សែប្រយុទ្ធ Kai Havertz របស់ក្លឹប Arsenal កំពុងកំណត់គោលដៅវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។...
យោងតាមរបាយការណ៍ ក្លឹប Chicago Fire បានជួបពិភាក្សាជាវិជ្ជមានជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona លើការផ្ទេរកីឡាករដែលអាចកើតមាននៅរដូវក្តៅក្រោយ។...