|
|
|
លោក Andre Villas-Boas ជឿ ជាក់ ថា មិន យូរ មិន ឆាប់ នោះ ទេ ខ្សែ ប្រយុទ្ធ Kylian Mbappe នឹង ផ្លាស់ ទៅ លេង ឱ្យ ក្រុម Real Madrid ជាក់ ជា មិន ខាន
Mbappe នៅ សល់ កុងត្រា ជាមួយ ក្រុម PSG ត្រឹម ឆ្នាំ ២០២២ ហើយ ការ បន្ដ កុងត្រា ថ្មី ក៏ មិន អាច កើត មាន ឡើង បាន ទៀត នៅ ពេល នេះ។ ខ្សែ ប្រយុទ្ធ ឆ្នើម ខាង លើ ត្រូវ បាន គេ ដឹង ទៀត ថា កំពុង ចង់ ចាកចេញ ទៅ ចូល រួម ជាមួយ ក្រុម Real Madrid ហើយ ក្រោយ ពី ក្លឹប យក្ស អេស្ប៉ាញ ព្យាយាម ទាក់ទង ទិញ រូបគេ ជា ច្រើន លើក មក ហើយ។
មើល ឃើញ ស្ថានភាព បែប នេះ ហើយ ទើប បាន ជា អតីត អ្នក ចាត់ការ ក្រុម Marseille បាន និយាយ ថា ៖ “ខ្ញុំ គិត ថា Mbappe នឹង ទៅ លេង នៅ Real Madrid ជា រឿង មុន និង ក្រោយ ប៉ុណ្ណោះ។ Cristiano Ronaldo ចុះ កុងត្រា នៅ Real Madrid អំឡុង គេ ជា តារា ឆ្នើម ហើយ បន្ទាប់ មក ក៏ កាន់ តែ លេង ល្អ ថែម ទៀត ហើយ ខ្ញុំ គិត ថា Mbappe ក៏ នឹង ធ្វើ បែប នោះ ដូច គ្នា ”៕
Super Cup Napoli VS AC Milan Match ...
Lamine Yamal បានខកខានមិនបានទទួលពានរង្វាន់ FIFA Puskás បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងចំណាត់ថ្នាក់ចុងក្រោយ។...
Luis Enrique បានឆ្លុះបញ្ចាំងដោយការពេញចិត្តចំពោះជ័យជម្នះរបស់ក្រុម Paris Saint-Germain លើក្រុម Flamengo ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup ដោយពណ៌នាអំពីជ័យជម្នះនេះថាជាចំណុចកំពូលនៃយុទ្ធនាការដ៏លំបាក ប៉ុន្តែផ្តល់រង្វាន់ដែលបានប្រគល់ពានរង្វាន់ធំទីប្រាំមួយក្នុងឆ្នាំ 2025។...
យោងតាមគេហទំព័រ Hand of Arsenal ខ្សែប្រយុទ្ធ Kai Havertz របស់ក្លឹប Arsenal កំពុងកំណត់គោលដៅវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។...
យោងតាមរបាយការណ៍ ក្លឹប Chicago Fire បានជួបពិភាក្សាជាវិជ្ជមានជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona លើការផ្ទេរកីឡាករដែលអាចកើតមាននៅរដូវក្តៅក្រោយ។...