|
|
|
ក្លឹបញញួរដែក West Ham បានចុះកុងត្រាផ្ទេរយកអ្នកចាំទី Alphonse Areola ពីក្លឹប Paris St-Germain ជាផ្លូវការកាលពីម្សិលមិញ ខណៈពួកគេកំពុងដាក់សំណើត្រៀមយក Jesse Lingard របស់បិសាចក្រហម Manutd ម្នាក់ទៀត។

Areola វ័យ២៩ឆ្នាំបានចុះកុងត្រារយៈពេល៥ឆ្នាំ បន្ទាប់ពីចំណាយពេលមួយរដូវកាលជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន។ គេគឺជាកីឡាករទី២ដែល West Ham នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ខ្សែការពារសញ្ជាតិម៉ារ៉ុក Nayef Aguerd ពីក្លឹប Rennes។ គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនឲ្យ West Ham ១៨ប្រកួតនៅ៤កម្មវិធីផ្សេងគ្នាមានដូចជា Premier League, Europa League, FA Cup និង League Cup៕
ប្រភព ៖ BBC Sport
La Liga Villarreal VS Barcelona Match ...
Premier League Aston Villa VS Man United Match ...
ក្រុម Barcelona បានបញ្ជាក់ថា Pedri បានរងរបួស ហើយនឹងអវត្តមានយ៉ាងហោចណាស់មួយសប្តាហ៍។...
Arne Slot បានប្រាប់ BBC យើងនឹងត្រូវរង់ចាំមើល អំពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Alexander Isak ដែលគាត់បានរងទុក្ខក្នុងជ័យជម្នះ Premier League របស់ Liverpool លើ Tottenham។...
🗣️ មែនហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់។ យើងមានពេលសម្រាក 3សប្តាហ៍ ហើយ 3សប្តាហ៍ដើម្បីហ្វឹកហាត់ជាមួយក្រុម និងមើលពីរបៀបដែលពួកគេលេង ក៏ដូចជាដើម្បីឱ្យពួកគេមើលពីរបៀបដែលខ្ញុំលេងផងដែរ។...