|
|
|
Roman Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ីដែលជាម្ចាស់ក្លឹបតោខៀវ Chelsea អាចប្រឈមនិងការបាត់បង់ក្លឹប បើសិនជាមិនលក់ក្លឹបទៅអោយអ្នកផ្សេង ។ បន្ទាប់ពីមានរឿងចម្រូងចម្រាស់រវាងរុស្ស៊ី និងអ៊ុយក្រែន រដ្ឋាភិបាលអង់គ្លេសបានចេញច្បាប់ហាមមិនឱ្យជនជាតិរុស្ស៊ី ជាពិសេសអ្នកស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន គ្រប់គ្រងក្លឹបបាល់ទាត់នៅអង់គ្លេសទេ។

ដោយតាមគម្រោង គេចង់ដកហូតយកវិញទាំងអស់ផង ។ ហេតុនេះហើយបានជា Abramovich ប្រកាសសម្រេចចិត្តចុះចេញពីតំណែងគ្រប់គ្រងក្លឹប Chelsea ។ ទោះជាយ៉ាងណា លោក Abramovich មិនមានជម្រើសអ្វីក្រៅពីលក់ក្លឹបមុនគេដកហូតទទេឡើយ។

តាមការប៉ាន់ស្មាន តម្លៃក្លឹប Chelsea នៅពេលនេះ មានរហូតដល់១,៥ពាន់លានផោនឯណោះ។ ស្របពេលលោក Abramovich ទិញកាលពីឆ្នាំ២០០៣ តម្លៃត្រឹម១៤០លានផោនប៉ុណ្ណោះ៕
Luis Enrique បានឆ្លុះបញ្ចាំងដោយការពេញចិត្តចំពោះជ័យជម្នះរបស់ក្រុម Paris Saint-Germain លើក្រុម Flamengo ដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA Intercontinental Cup ដោយពណ៌នាអំពីជ័យជម្នះនេះថាជាចំណុចកំពូលនៃយុទ្ធនាការដ៏លំបាក ប៉ុន្តែផ្តល់រង្វាន់ដែលបានប្រគល់ពានរង្វាន់ធំទីប្រាំមួយក្នុងឆ្នាំ 2025។...
យោងតាមគេហទំព័រ Hand of Arsenal ខ្សែប្រយុទ្ធ Kai Havertz របស់ក្លឹប Arsenal កំពុងកំណត់គោលដៅវិលត្រឡប់មកវិញមុនដំណាច់ឆ្នាំនេះ។...
យោងតាមរបាយការណ៍ ក្លឹប Chicago Fire បានជួបពិភាក្សាជាវិជ្ជមានជាមួយខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona លើការផ្ទេរកីឡាករដែលអាចកើតមាននៅរដូវក្តៅក្រោយ។...
យោងតាមកាសែត Bild ក្លឹប Manchester United និង Tottenham Hotspur បានទាក់ទងជាមួយក្លឹប Köln របស់អាល្លឺម៉ង់ទាក់ទងនឹងការចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ 19 ឆ្នាំ Said El Mala នៅចុងបញ្ចប់នៃរដូវកាល។...
ខ្សែការពារកណ្តាលរបស់ក្រុម Barcelona គឺលោក Pau Cubarsí បានលេងការប្រកួតផ្លូវការចំនួន 100 លើកសម្រាប់ក្រុមដំបូង។...