|
|
កីឡាករ Jesse Lingard អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។
គួរបញ្ជាក់ថា Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានអោយដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម៕
ប្រភព៖ Sky Sport
LA LIGA SEVILLA VS REAL MADRID 19/05/2025 00:00 ...
LA LIGA BARCELONA VS VILLARREAL 19/05/2025 00:00 ...
PREMIER LEAGUE ARSENAL VS NEWCASTLE 18/05/2025 22:30 ...
តារារបស់ RB Leipzig កីឡាករ Xavi Simons និង Benjamin Sesko គ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដោយក្រុម Premier League ជាច្រើនត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ នេះបើយោងតាម Fabrizio Romano ។...
Crystal Palace បានឈ្នះពាន FA Cup លើកដំបូងមិនធ្លាប់មានរបស់ពួកគេ ដោយបានយកឈ្នះ Manchester City ក្នុងលទ្ធផល 1-0 នៅវគ្គផ្តាច់ព្រ័ត្រនៅ Wembley ។...