|
|
|
សេះបង្កង់ Juventus បានត្រឹមស្មើរជាមួយក្រុមជើងខ្លាំងប្រទេសអេស្ប៉ាញ Villareal ដោយលទ្ធផល ១-១ ក្នុងវគ្គ ១៦ក្រុមជើងទី១ ក្របខ័ណ្ឌ UEFA Champions League ។ ខ្សែប្រយុទ្ធវ័យក្មេង Dusan Vlahovic ដែលទើបតែផ្ទេរមកកាលពីខែមករាកន្លងទៅធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានបង្កើតកំណត់ត្រាថ្មីមួយជាអ្នកស៊ុតបញ្ចូលទីលឿនជាងគេបង្អស់ក្នុង Champions League ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះចំណាយពេលត្រឹមតែ ៣២វិនាទីតែប៉ុណ្ណោះក្នុងការស៊ុតបញ្ចូលទីក្នុងទី១ ។ គួរអោយសោកស្តាយ
នៅតង់ទី២ នាទី៦៨ Villareal ធ្វើការតាមស្មើរដោយកីឡាករ Dani Parejo ។

ចុងក្រោយក្រុមសេះបង្កង់ Juventus និង Villareal បានត្រឹមស្មើរគ្នាក្នុងជើងទី១ ខណៈដែលជើងទី២ នឹងត្រូវធ្វើឡើងនៅខែក្រោយ ៕
ប្រភព : BBC Sports
Portugal U17 national team បានគ្រងតំណែងជើងឯកព្រឹត្តិការណ៍ World Cup ដោយឈ្នះ 1-0 លើអូទ្រីសក្នុងវគ្គផ្តាច់ព្រ័ត្រកាតា។...
ក្រុម Barcelona បានផ្តល់ដំណឹងស្វាគមន៍មុនការប្រកួត La Liga នៅថ្ងៃសៅរ៍ទល់នឹងក្រុម Alavés ដោយបានបង្ហោះរូបថតមួយនៅលើ X ជាមួយនឹងចំណងជើងថា Pedri គឺជាផ្នែកមួយនៃការងារជាមួយក្រុម។...
Portugal U17 national team បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយត្រូវបានប្រកាសជាជើងឯកពិភពលោក បន្ទាប់ពីទទួលបានជ័យជម្នះ 1-0 លើប្រទេស Austria ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍។...
Noni Madueke បានសម្តែងការរំភើបរបស់គាត់មុនពេលការប្រកួត Premier League ទល់នឹង Chelsea ដោយនិយាយថាគាត់ មិនអាចរង់ចាំ ដើម្បីត្រលប់មកទីលានវិញបន្ទាប់ពីសម្រាកប្រាំបីសប្តាហ៍ពីការប្រកួត។ ថ្លែងទៅកាន់ TNT លោក Madueke បានពិពណ៌នាអំពីការចង់បានដែលគាត់មានអារម្មណ៍ក្នុងអំឡុងពេលសម្រាក ដោយសង្កត់ធ្ងន់លើរបៀបដែលគាត់ស្រឡាញ់ការលេងបាល់ទាត់។...
ក្រុម Arsenal បានក្លាយជាក្រុមដំបូងគេនៅរដូវកាលនេះ ដែលបានយកឈ្នះក្រុម Bayern Munich របស់លោក Vincent Kompany ដោយបញ្ចប់កំណត់ត្រាមិនចាញ់ 18 ប្រកួតរបស់ក្រុមជើងឯកអាល្លឺម៉ង់ ក្នុងការប្រកួតទាំងអស់ ជាមួយនឹងជ័យជម្នះ 3-1 ក្នុងក្របខ័ណ្ឌ Champions League នៅឯកីឡដ្ឋាន Emirates។ លទ្ធផលនេះ គូសបញ្ជាក់ពីក្រុមរបស់លោក Mikel Arteta ថាជាក្រុមដ៏ខ្លាំងមួយ ដោយពង្រីកកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងដំណាក់កាលលីគ។...